សំឡេងស្ថាបនិក
ផ្ញើសារទៅកាន់ស្ថាបនិករបស់យើង
លោក ជា រី
ប្រធានក្រុមប្រឹក្សាភិបាល
សារពីប្រធាន
បន្ទាប់ពីបានឈរជើងជាអ្នកដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជា រី អស់រយៈពេល ២០ឆ្នាំ ព្រមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យដែលមានការប្រកួតប្រជែង។
ខ្ញុំជឿជាក់ថា ក្រុមហ៊ុននឹងបន្តសាងសង់ និងផ្ដល់ជូននូវលំនៅឋានដ៏ល្អឥតខ្ចោះ មានសុវត្ថិភាព គុណភាពខ្ពស់ និងទាន់សម័យ ក្នុងសហគមន៍ដ៏ស៊ីវិល័យ ដើម្បីជាដំណោះស្រាយដ៏ប្រសើរសម្រាប់ជីវភាពរស់នៅរបស់មនុស្សគ្រប់គ្នា។ ទន្ទឹមនឹងនេះ យើងនៅតែរក្សាការប្ដេជ្ញាចិត្តជានិច្ច ក្នុងការបំពេញរាល់តម្រូវការរបស់អតិថិជនបច្ចុប្បន្ន និងអតិថិជនក្នុងក្តីស្រមៃរបស់យើង។
ក្នុងនាមក្រុមហ៊ុន ជា រី យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបម្រើអតិថិជន និងដៃគូរួមការងារទាំងអស់ ឱ្យបានល្អបំផុត ប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ។
នៅឆ្នាំខាងមុខ ខ្ញុំសូមប្តេជ្ញាបម្រើ ក្នុងការបង្កើតនូវអ្វីដែលថ្មី រីករាយនឹងបម្រើលោកអ្នកឱ្យអស់ពីសមត្ថភាព និងបទពិសោធន៍ដ៏ល្អបំផុតរបស់ខ្ញុំ….។
សារពីលោកស្រីប្រធាន
នៅក្នុងដំណើរដើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុន ជា រី ខ្ញុំបានឃើញពីការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីការសាងសង់ផ្ទះល្វែងលក្ខណៈគ្រួសារតូច រហូតក្លាយជាសហគមន៍លំនៅឋានដ៏ប្រណីត រហូតក្លាយជាសហគមន៍រស់នៅដ៏ស៊ីវិល័យ និងមានភាពប្រណីត។
សមិទ្ធផលដ៏អស្ចារ្យនេះ កើតចេញពីការខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ និងការកែប្រែបញ្ហាប្រឈមនេះឱ្យក្លាយជាឱកាស។
ដំណើរនេះជោគជ័យទៅបាន ដោយសារតែភាពក្លាហាន និងការតាំងចិត្តរបស់សមាជិកក្រុមហ៊ុន ជា រី ម្នាក់ៗ។ គ្រប់គ្នាហ៊ានជជែកដេញដោលលើបញ្ហាប្រឈមនានា និងបានរួមចំណែករៀបចំផែនការយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងនាមខ្ញុំជាសហស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាម្នាក់ ខ្ញុំសូមលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា ហានសាកល្បង និងចេះចាប់យកឱកាសថ្មីៗ ដោយគ្មានការរើសអើង ដោយមិនគិតថាជាប្រុស ស្រី ឬឋានៈអ្វីទាំងអស់។

