ក្រុមហ៊ុន ជា រី ចូលរួមកម្មវិធីសប្បុរសធម៌បរិច្ចាគសម្ភារសិក្សាដល់ប្អូនៗកុមារនៅស្រុកកោះសូទិន
Oct 14, 2021
ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរបានបណ្តាលឲ្យរាជធានីភ្នំពេញសម្រេចបិទខ្ទប់ទីក្រុងមួយរយៈពេលខ្លីក្នុងខែមេសា ឆ្នំា២០២១។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នំា២០២១ នាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន ជា រី បានចូលរួមបេសកកម្មនៃការចែករំលែកទៅកាន់ក្រុមនគរបាលដែលជាអ្នកប្រយុទ្ធជួរមុខកំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ។
ដើម្បីជាការលើកទឹកចិត្តទៅកាន់ក្រុមមន្ត្រីនគរបាលកងកម្លំាងការពារដែលតែងតែលះបង់កម្លំាងកាយចិត្តក្នុងកិច្ចការពារសណ្តាប់ធ្នាប់សាធារណជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់បិទខ្ទប់នានា នាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន ជា រី បានផ្តល់ជូននូវឆ័ត្រការពារពន្លឺនិងកម្តៅ ចំនួន២០០ ក្រម៉ា ១៥០ ដបទឹកត្រជាក់ ៥០ និងភេសជ្ជៈប៉ូវកម្លំាងមួយចំនួន។ ទំាងអស់នេះ ជាសកម្មភាពនៃការចូលរួមចែករំលែកក្នុងគ្រាលំបាក ពិសេសជាការលើកទឹកចិត្តទៅដល់ក្រុមសមត្ថកិច្ច កងកម្លំាងការពារដែលបានពុះពារតស៊ូយាមការពារក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
ជាចុងក្រោយ ជំងឺរាតត្បាតកូវីដ១៩នេះនឹងបានប្រសើរឡើង ប្រសិនបើបងប្អូនប្រជាពលរដ្ឋទំាងអស់គ្នាចូលរួមសហការទប់ស្កាត់ដោយអនុវត្តតាមវិធានការ ៣កុំ៣ការពារ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
Oct 14, 2021
Oct 14, 2021
Oct 14, 2021
Jan 12, 2022