ក្រុមហ៊ុន ជា រី ចូលរួមកម្មវិធីសប្បុរសធម៌បរិច្ចាគសម្ភារសិក្សាដល់ប្អូនៗកុមារនៅស្រុកកោះសូទិន
Oct 14, 2021
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នំា២០១៩ ថ្នាក់ដឹកនំា និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន ជា រី បានចូលរួមបរិច្ចាគសម្ភារៈសិក្សាទៅដល់ប្អូនកុមារនៅសាលាបឋមសិក្សា ជីហែ ស្ថិតនៅភូមីជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ការបរិច្ចាគសម្ភារសិក្សាទៅដល់ប្អូនៗកុមារបឋមសិក្សាជាការរួមចំណែកមួយក្នុងការកសាងសង្គម ហេតុដូចនេះលោក អគ្គនាយក ឡាយ បញ្ញារិទ្ធិ នៃក្រុមហ៊ុន ជា រី បានពំានំាសម្ភារៈសិក្សាចំនួន ៥០០ឈុតដូចជា កាតាបស្ពាយ សៀវភៅ ប៊ិច ថវិកា និងការរួមចំណែកកសាងអណ្តូងទឹកដើម្បីផ្តល់ភាពងាយស្រួលដល់ប្អូនៗនិងលោកគ្រូ អ្នកគ្រូ។ កម្មវិធីសប្បុរសធម៌នេះធ្វើឡើងក្នុងគោលបំណងជួយនិងជម្រុញដល់ប្អូនៗកុមារឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាទំពាំាងស្នងឬស្សីទៅថ្ងៃអនាគត។
ក្នុងឱកាសនេះដែរក៏មានវត្តមានអភិបាលស្រុកកោះសូទិនអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយប្អូនៗកុមារជាពិសេស ក្នុងកម្មវិធីសប្បុរសធម៌យ៉ាងអធិកអធម។ នៅក្នុងកម្មវិធីសប្បុរសធម៌នេះ លោក អគ្គនាយក ឡាយ បញ្ញារិទ្ធិ នៃក្រុមហ៊ុន ជា រី បានឲ្យដឹងថា ការជួយគ្នាក្នុងគ្រាលំបាកគឺជាទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន ពិសេសនៅពេលឃើញពីស្នាមញញឹមរបស់ប្អូនៗកុមារទទួលយកសម្ភារៈសិក្សាយ៉ាងសប្បាយរីករាយ។
Oct 14, 2021
Oct 14, 2021
Oct 14, 2021
Jan 12, 2022