ក្រុមហ៊ុន ជា រី ចូលរួមកម្មវិធីសប្បុរសធម៌បរិច្ចាគសម្ភារសិក្សាដល់ប្អូនៗកុមារនៅស្រុកកោះសូទិន
Oct 14, 2021
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នំា២០២១ ថ្នាក់គ្រប់គ្រង និងក្រុមការងារគ្រប់ផ្នែកទំាងអស់របស់ក្រុមហ៊ុន ជា រី បានចូលរួមកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សាខ្ចាក់ ដោយបានសហការជាមួយអង្គការ Life and Hope Association នៅស្រុកសូត្រនិគម ខេត្តសៀមរាប។
ជានិច្ចជាកាល ការចូលរួមចំណែកបរិច្ចាគសម្ភារៈសិក្សាទៅដល់កុមារជាការបំផុសគំនិតស្មារតីដល់ប្អូនៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាទំពំាងស្នងឬស្សីរបស់សង្គមជាតិទំាងមូល។ ហេតុផលនេះហើយ ក្រុមហ៊ុន ជា រី បានបរិច្ចាគសម្ភារៈសិក្សាផ្សេងៗទៅដល់ប្អូនៗកុមារនៅសាលាបឋមសិក្សាខ្ចាក់ និងឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅសាលាទំាងមូល។ មិនត្រឹមតែប៉ុណ្ណោះ ជាការបណ្តុះគំនិតឲ្យមានការស្រឡាញ់បរិស្ថានទៅដល់ប្អូនៗជំនាន់ក្រោយក៏មានការដំាដើមឈើរួមគ្នានៅបរិវេណជុំវិញសាលាបឋមសិក្សាផងដែរ។
លើសពីនេះក៏មានវត្តមានពីសំណាក់ព្រះតេជគុណ វេន សំនៀង ជាអ្នកគ្រប់គ្រងនៅអង្គការ Life and Hope Association ចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ។ គួរបញ្ជាក់ផងដែរ អង្គការនេះត្រូវបានបង្កើតឡើងនៅឆ្នំា ២០០៥ ដោយបានចូលរួមចំណែកជាថ្នាលបណ្តុះបណ្តាលអប់រំកូនខ្មែរឲ្យទទួលបានការសិក្សាអប់រំជាច្រើនរូប។ ថ្លែងក្នុងកម្មវិធីនេះ លោក ឡាយ បញ្ញារិទ្ធិ អគ្គនាយក ក្រុមហ៊ុន ជា រី ក៏សូមថ្លែងអំណរគុណទៅដល់ព្រះតេជគុណ និងលោកគ្រូអ្នកគ្រូដែលតែងតែខិតខំសាបព្រោះចំណេះដឹងទៅកាន់ប្អូនៗសិស្សានិស្សិតគ្រប់ជំនាន់ឲ្យទទួលបានការអប់រំ។
Oct 14, 2021
Oct 14, 2021
Oct 14, 2021
Jan 12, 2022