វីឡាឃ្វីន

បរិយាយ

ក្រឡេកមកចាប់អារម្មណ៍វីឡាទោលដ៏សែនប្រណីតក្នុងទីក្រុង។ ជាមួយនឹងការសាងសង់និងការរចនាសមសួនប្លែកតែមួយគត់ វីឡាទោលពិតជាស័ក្តិសមទៅនឹងផ្ទះស្អាតប្រណីតតែមួយគត់របស់អ្នក។ រាល់បន្ទប់គេងនីមួយៗមានរានហាលទូលាយដែលផ្តល់ឲ្យអ្នកនូវផាសុកភាពដែលអ្នកហៅថា «ផ្ទះ»។ លើសពីនេះ ការរចនាខាងក្នុងនិងក្រៅធំទូលាយសមរម្យផ្តល់ភាពងាយស្រួលសម្រាប់រៀបចំកម្មវិធីពិសេសៗនានា។ ​​​​​​​

ប្រព័ន្ធទឹកភ្លើង និងម៉ាស៊ីនត្រជាក់

-ការតម្លើងកុងទ័រភ្លើងអគ្គិសនីកម្ពុជាជាប់និងរបងខាងមុខផ្ទះវីឡា និងភ្លោះ
-ដើម្បីកាត់បន្ថយការំខានដល់ម្ចាស់ផ្ទះនៅពេលជួសជុលពីភ្នាក់ងារអគ្គិសនីកម្ពុជា
-ងាយស្រួលដល់ការគ្រប់គ្រង់របស់ភ្នាក់ងារអគ្គិសនីកម្ពុជា​​​​​​

-សម្រាប់បណ្ដាញខ្សែភ្លើងមេគឺរត់បង្កប់ក្នុងដី និងមុខកាត់ 16មម² ស្របទៅតាមការគណនាដោយវិស្វករក្នុងការប្រើប្រាស់ប្រព័ន្ធភ្លើងក្នុងផ្ទះទាំងមូល

-សម្រាប់ស្តុកលាមក ដោយបម្លែងអោយទៅជាសារធាតុរាវ មុននិងបង្ហូរទឹកកខ្វក់ទៅកាន់ប្រព័ន្ធលូមេ​​​​​អាងស្តុកលាមកត្រូវបានតម្លើងដាច់ដោយឡែកតាមផ្ទះនីមួយៗ ​​​​​​​
​​​​​​​-ប្រភេទទុយោ SCG 8.5 (ម៉ាក ដំរី) ដែលមានគុណភាពខ្ពស់ស្វិត រឹងមាំ ទទួលរងកំលាំងសង្កត់បានខ្ពស់ កាត់បន្ថយនូវការផ្ទុះទុយោ រឺលិចជ្រាប ការតម្លើងមានជំរាលត្រឹមត្រូវ និងបានបែកចែកប្រព័ន្ធទុយោនិមួយៗស្របទៅតាមប្លង់

-ខាងបូរីបានគិតគូររៀបចំតម្លើងទុយោស្ពាន់ ទុយោទឹក និងប្រព័ន្ធភ្លើងរួជជាស្រេច ដែលជាភាពងាយស្រួលដល់អតិថិជនក្នុងការតម្លើងម៉ាស៊ីនត្រជាក់ដោយគ្រាន់តែទិញម៉ាស៊ីនត្រជាក់មកតម្លើងជាការស្រេច។ ​​​​​​​
​​​​​​​-បញ្ជាបិត/បើកកុងតាក់២កន្លែងដែលមានភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សម្រាប់បញ្ជាអំពូលជណ្ដើរ អំពូលបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ

-សម្រាប់នៅតាមទីតាំងបន្ទប់ទឹកគ្រប់ជាន់គឺប្រព័ន្ធទុយោបម្រុងសម្រាប់ម៉ាស៊ីនទឹកក្ដៅដែលជាភាពងាយស្រួលដល់អតិថិជនសម្រាប់តម្លើងម៉ាស៊ីនទឹកក្ដៅ (ដោយគ្រាន់តែទិញម៉ាស៊ីនមកតម្លើងជាកាស្រេច)
​​​​​​​-មានភាពភាពងាយស្រួលជូនអតិជននៅពេលមានបញ្ហាដាច់ទឹកគឺយើងមានធុងស្ដុកទឹកអាចប្រើបណ្ដោះអាសន្នបានរយៈពេលអាចដល់ 1ថ្ងៃ ទៅ2ថ្ងៃដោយប្រើតែភាពចាំបាច់

-មានសំឡេងរោទិ៍ស្វ័យប្រវត្តិនៅពេលដែលមានផ្សែងខ្លាំង រឺ ពេលអគ្គីភ័យកើតឡើងណាមួយដោយចៃដន្យ
-អាចអោយសញ្ញាមកទូរស័ព្ទដោយស្វ័យប្រវត្តិ នៅពេលអគ្គីភ័យកើតឡើងណាមួយដោយចៃដន្យ
-ងាយស្រួលប្រើប្រាស់ដោយគ្រាន់ តែភ្ជាប់ជាមួយ Wi-Fi និងតម្លើង App នៅក្នុងទូរស័ព្វគឺអាចប្រើប្រាស់បាន
-ខាងបុរីបានគិតគូររៀបចំតម្លើងខ្សែរកាមេរ៉ា និងប្រព័ន្ធភ្លើងរួជជាស្រេច ដែលជាភាពងាយស្រួលដល់អតិថិជន ក្នុងការតម្លើងកាមេរ៉ាដោយគ្រាន់តែទិញកាមេរ៉ាមកតម្លើងជាការស្រេច។ ​​​​​​​
​​​​​​​-សម្រាប់ប្រព័ន្ធកាមេរ៉ាគឺយើងបានតម្លើងខ្សែភ្លើងដាច់ដោយឡែកដែលជាភាពងាយស្រួលដល់ម្ចាស់ផ្ទះនៅពេលចេញក្រៅ គឺបិទឌឺស្សង់ទ័រមេនៅពេលយើងមិននៅផ្ទះគឺទុកតែឌឺស្សង់ទ័រកាមេរ៉ានោះកាមេរ៉ានិងដំណើរការធម្មតា


ព័ត៌មានលំអិត

  • ទំហំផ្ទះ 12m X 12m
  • ទំហំដី 15m X 22.5m
  • ចំណតរថយន្ត 1
  • បន្ទប់ទទួលភ្ញៀវ 1
  • បន្ទប់ចម្អិនអាហារ1
  • បន្ទប់ទទួលអាហារ1
  • បន្ទប់គេងប្រណីត5
  • បន្ទប់អ្នកបម្រើ1
  • បន្ទប់ទឹកប្រណីត7
  • បន្ទប់ហាត់ប្រាណ1
  • បន្ទប់ជួបជុំគ្រួសារ1
  • បន្ទប់បោកគក់1
  • តំបន់ពហុមុខងារ1

វិចិត្រសាល

វីដេអូ

​​​​​​​

មានក្នុងគម្រោង

- ដឹ ហ្គ្រីន​ វីល ព្រីមៀម

ណាត់ជួបមើលគម្រោង