បង់ត្រឹម ១០% នឹងទទួលបានហ្សបហោសន៍សង់រួចមួយដាក់ជួលយកប្រាក់ចំណូលវិញបាន
Oct 14, 2021
ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មបង់
ប្រាក់ និងទូទាត់វិក្កយបត្រជាមួយ បុរី ជា រី ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅកម្ពុជា ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ឱ្យបានកាន់តែលឿន
និងងាយស្រួលជូនអតិថិជន។
តាមរយៈកិច្ចព្រមព្រៀងនៃភាពជាដៃគូនេះ អតិថិជនអាចរីករាយជាមួយនឹងការបង់ប្រាក់ទិញលំនៅដ្ឋានដោយផ្ទាល់ជាមួយបុរី ជា រី នៅគ្រប់ទីកន្លែង និងគ្រប់ពេល
វេលា តាមរយៈកម្មវិធីស្ថាបនា ម៉ូបាលដោយឥតគិតថ្លៃ ឬ តាមបណ្តាសាខាធនាគារ ស្ថាបនា ទូទាំងប្រទេស។
លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា «នៅធនាគារ ស្ថាបនា យើងមានគោលបំណងផ្តល់ភាពងាយស្រួលក្នុងការ
ធ្វើប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃរបស់យើងជូនដល់អតិថិជន និងប្រជាជនកម្ពុជា។ ជាមួយនឹងកិច្ចសហការនេះ យើងជឿជាក់ថាអតិថិជនរបស់យើងនឹងទទួល
បានអត្ថប្រយោជន៍ និងការសេវាទូទាត់ប្រាក់ទៅកាន់បុរី ជា រី ប្រកបដោយភាពងាយស្រួល និងសាមញ្ញ តាមរយៈស្ថាបនា ម៉ូបាល។
លោកបានបន្ថែមទៀតថា៖ «លើសពីនេះទៅទៀត យើងក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីផ្តល់ កម្ចីទិញផ្ទះពិសេសជូនដល់អតិថិជនរបស់បុរី ជា រី។ នៅ
ក្នុងកិច្ចព្រមព្រៀងនេះ ធនាគារ ស្ថាបនា ផ្ដល់កម្មវិធីកម្ចីដែលមានភាពបត់បែនដល់អតិថិជន បុរី ជា រី សម្រាប់គម្រោង The Green Ville និង The Green Ville
Premium ក្នុងអត្រាការប្រាក់ពិសេសត្រឹមតែ ០,៥៨% ក្នុងមួយខែ ក្នុងរយៈពេល ២ឆ្នាំដំបូង ជាមួយនឹងរយៈពេលសងត្រលប់វែងជាងមុន ចំនួនទឹកប្រាក់កម្ចីច្រើន
ជាងមុន និងការអនុម័តកម្ចីឆាប់រហ័ស។
លោក ឡាយ បញ្ញារិទ្ធ នាយកប្រតិបត្តិ បុរី ជា រី បានមានប្រសាសន៍ថា៖ «គុណតម្លៃស្នូលរបស់យើង គឺ ធានាថាអតិថិជនអាចទិញផ្ទះក្នុងក្តីស្រមៃ ជាមួយនឹងការ
រស់នៅប្រកបដោយភាពសុខដុមរមនាជាមួយក្រុមគ្រួសាររបស់ពួកគាត់និងកាន់តែមានសុភមង្គលទ្វេរឡើង។ យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាការប្តេជ្ញាចិត្ត
យ៉ាងមុតមាំក្នុងការជួយអតិថិជនរបស់បុរី ជា រី ទទួលបានប្រាក់កម្ចីទិញផ្ទះ និងដំណើរការអនុម័តកម្ចីលឿនជាងមុនជាមួយនឹងគម្រោងទូទាត់ពិសេសនេះ។
កិច្ចសហការនេះរវាងភាគីទាំងពីរនឹងជួយដល់ បុរី ជា រី ទាក់ទាញអតិថិជនទិញផ្ទះបានកាន់តែច្រើនពីក្រុមហ៊ុន ជាមួយនឹងលក្ខខណ្ឌកម្ចីទិញផ្ទះល្អប្រសើរ និងការ
ទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុនពីធនាគារ ស្ថាបនា។
អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
អំពី បុរី ជារី
ផ្តើមចេញពីអាជីវកម្មលក្ខណគ្រួសារ បុរី ជា រី បានអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ ស្របតាមចក្ខុ
វិស័យរបស់យើង គឺក្លាយជាក្រុមហ៊ុនមួយដែលល្បីល្បាញ រីកចម្រើន និងលូតលាស់គ្រប់វិស័យប្រតិបត្តិការអាជីវកម្មដែលផ្តោតទៅលើគុណភាព ស្តង់ដារសំណង់ និងទំនួលខុស
ត្រូវសម្រាប់អតិថិជន។ តាមរយៈការគាំទ្រ និងតម្រូវការពីសំណាក់អតិថិជន យើងបានសាងសង់គម្រោងចំនួន៦ធំៗរួមមាន សមប្រាថ្នា ចោមចៅ១, ដឹ ហ្រ្គីន វីល, ចោមចៅ ២, ដឹ
ហ្រ្គីន វីល ព្រីមៀម, និងចោមចៅ ព្រីមៀម ដែលព័ទ្ធជុំវិញទៅដោយទីតាំងសក្តានុពលជាច្រើន។ ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាមានមោទន
ភាពជាខ្លាំងចំពោះការគាំទ្រពីអតិថិជនជាទីស្រឡាញ់រាល់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាននានា។ ស្វែងរកផ្ទះក្នុងក្តីស្រមៃអ្នកជាមួយ បុរី ជា រី!
Oct 14, 2021
Aug 09, 2022
Jul 13, 2021