កាតព្វកិច្ច និងការទទួលខុសត្រូវ
- រៀបចំឯកសារ សំរាប់ការលក់ (ប្លង់ផ្ទះក្នុងគម្រោងទាំងមូល, តារាងតំលៃ, តារាងបង់ប្រាក់, ពត៌មានធនាគារ, កាតាឡុក, លិខិតកក់ប្រាក់, លិខិតស្នើសុំផ្សេងៗ
- ធ្វើការពន្យល់ភ្ញៀវអំពីមុខងារ និងអត្ថប្រយោជន៍របស់ប្រភេទផ្ទះនិមួយៗ
- សម្រេចអោយបានលើចំនួនផ្ទះដែលបានកំណត់ប្រចាំខែ
- ធ្វើការណាត់ជួបអតិថិជន ក្នុងការិយាល័យលក់ រឺខាងក្រៅប្រសិនបើចាំបាច់
- បញ្ចុះបញ្ចូលអតិថិជន ដើម្បីជម្រុញការលក់ និងដោះស្រាយបញ្ហាផ្សេងៗ
- រៀបចំរបាយការណ៍លក់ប្រចាំថ្ងៃ, សប្តាហ៍ និងខែ
- រៀបចំកាលវិភាគប្រចាំថ្ងៃ ដើម្បីទូរស័ព្ទទៅអតិថិជនគោលដៅ
- ធ្វើរបាយការណ៍អំពីគូរប្រកួតប្រជែង
- រក្សាទំនាក់ទំនងល្អ និងផ្តល់សេវាកម្មល្អ ជាមួយអតិថិជន
- រៀបសំភារៈសំរាប់លក់ និងកន្លែងលក់អោយមានសណ្តាប់ធ្នាប់
បញ្ហាប្រឈមសំខាន់ៗ
- ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីអោយជំនាញផ្នែកលក់កាន់តែមានប្រសិទ្ធភាពខ្ពស់
- ត្រូវមានចំណេះដឹងអោយបានច្បាស់លាស់អំពីពត៌មានគម្រោង និងប្រភេទផ្ទះនិមួយៗ
- ត្រូវគណនាអំពីការបង់ប្រាក់ និងពិគ្រោះយោបល់លើការបង់ប្រាក់ ជាមួយអតិថិជន
- ត្រូវមានការយកចិត្តទុកដាក់ខ្លាំង ចំពោះការផ្តល់សេវាកម្មអតិថិជន និងរក្សាទំនាក់ទំនងល្អជាមនួយអតិថិជន
- ត្រូវចេះបង្កើតដំណោះស្រាយអោយអតិថិជន ដោយគោរពតាមគោលការណ៍របស់ក្រុមហ៊ុន
សិទ្ធិក្នុងការសម្រេចចិត្ត
- អាចដោះស្រាយបញ្ហាបន្ទាន់ភ្លាមៗដែលប្រឈមមុខ
- អាចដាក់សំណើរផ្សេងៗទៅកាន់ប្រធានផ្នែក ដើម្បីដោះស្រាយបញ្ហា
- អាចធ្វើការសម្រេចចិត្ត យោងទៅតាមគោលការណ៍របស់ក្រុមហ៊ុន
-
លក្ខណៈសម្បត្តិការងារ
- ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ទីផ្សារ រឺផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ លើផ្នែកលក់, ផ្នែកទីផ្សារ រឺផ្នែកដែលពាក់ព័ន្ធ
- មានចំណេះដឹងលើផ្នែកលក់, ផ្នែកទីផ្សារ និងការយល់ដឹងអំពីពាណិជ្ជកម្ម
- មានចំណេះដឹងលើកុំព្យូទ័រ ផ្នែក Word, Excel and PowerPoint
- មានជំនាញអាចពន្យល់ភ្ញៀវដោយការនិយាយ និងការសរសេរផ្សេងៗ។ អាចធ្វើរបាយការណ៍ ទាំងភាសារខ្មែរ និងអង់គ្លេស។
- ពូកែខាងទំនាក់ទំនងជាមួយអតិថិជន និងផ្នែកផ្សេងៗ
- មានសមត្ថភាពអាចវិភាគអតិថិជន និងអាចបត់បែនតាមកាលៈទេសៈ
- អាចបង្កើតគំនិតថ្មីៗក្នុងការលក់ ដើម្បីសម្របស្ថានភាពទីផ្សារ
- មានសមត្ថភាពអាចធ្វើការក្រោមសម្ពាធ
- មានមធ្យោបាយធ្វើដំណើរ អាចបត់បែនតាមកាលៈទេសៈ
-
ថ្ងៃ និងម៉ោងធ្វើការងារ
- ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរិ៍ ពីម៉ោង៨:០០ ព្រឹកដល់ម៉ោង១២:០០ ថ្ងៃ និង ពីម៉ោង១:៣០ថ្ងៃដល់ម៉ោង ៥:៣០ល្ងាច
- ម៉ោងសម្រាកអាហារថ្ងៃត្រង់៖ ម៉ោង១២:០០ ថ្ងៃដល់ម៉ោង១:៣០ថ្ងៃ
- ថ្ងៃឈប់សម្រាក/ការសុំច្បាប់៖ ទៅតាមការបែងចែករបស់ប្រធានផ្នែក
-
ប្រាក់ខែ និងអត្ថប្រយោជន៍
- ប្រាក់បៀវត្សរ៍ (300$-500$)
- ប្រាក់បន្ថែមអាស្រ័យលើការលក់
- ប្រាក់ខែទី១៣
- ការតម្លើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំដោយផ្អែកលើការលទ្ធផលការងារ
- ធានារ៉ាប់រងបុគ្គលិក (ឧប្បត្តិហេតុ និងសុខភាព)
- ប្រាក់ឧបត្ថម្ភ (លុយទូរស័ព្ទ និងការតុបតែងខ្លួន)
- ពិធីជប់លៀងបុគ្គលិកប្រចាំខែ និង ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ
- ឯកសណ្ឋាន
-
អាស័យដ្ឋាន: ផ្ទះលេខ 92 E ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-
អីម៉ែល: sireyroth.s@boreycheary.com
លេខទំនាក់ទំនង: 089 346 225
លេខតេឡេក្រាម: 089 346 225