ការរស់នៅក្នុងបរិស្ថានបុរីស្រស់់ស្អាតប្រកបដោយផាសុកភាពនិងសុវត្ថិភាព
Mar 14, 2025
បុរី ជា រី សម្ពោធម៉ូតផ្ទះថ្មី “Business Home”
ភ្នំពេញ៖ កាលពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ជា រី បានប្រារព្ធកម្មវិធីសម្ពោធម៉ូតផ្ទះថ្មី
“Business Home” របស់ខ្លួនដែលជាម៉ូតផ្ទះប្រភេទអាជីវកម្មបែបទំនើបទាន់សម័យមុនគេនៅក្នុងតំបន់ចោមចៅ។ “Business Home” គឺជាប្រភេទផ្ទះអាជីវកម្មថ្មី ដោយមានការរចនាច្នៃប្រឌិតខ្ពស់ ដោយរួមបញ្ជូលគ្នារវាងផ្ទះអាជីវកម្ម (Shop House) និងវីឡាកូនកាត់មានរបង (Link Villa) បង្កើតទៅជាម៉ូតផ្ទះថ្មី (2 in 1) ដើម្បីងាយស្រួល និង សុវត្ថិភាពសម្រាប់អតិថិជនដែលត្រូវការរស់នៅបែបអាជីវកម្មទំនើប បានទាំងរស់នៅ បានទាំងប្រកបអាជីវកម្ម ជាមួយនឹងការរៀបចំបែបទាន់សម័យទៅតាមមុខងារជាន់នីមួយៗ ដូចជា ហាងអាជីវកម្មធំទូលាយ បន្ទប់ការិយាល័យទំនើប បន្ទប់ពហុបំណង និងបន្ទប់គេងប្រណិត ជាពិសេស មានរបងមុខផ្ទះការពារសុវត្ថិភាព ងាយស្រួលរស់នៅ។
ក្នុងកម្មវិធីនេះទទួលបានការចូលរួមពីសំណាក់អតិថិជនជាច្រើន ហើយមានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូតផ្ទះ និងទីតាំងគម្រោងបុរី ជា រី ដែលជាក្រុមហ៊ុនអចលទ្រព្យធំប្រចាំតំបន់ចោមចៅ កំពុងតែបន្តសាងសងផ្ទះជាច្រើនគម្រោង ជាច្រើនម៉ូត មាន វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ នឹងផ្ទះអាជីវកម្ម ប្រកបដោយជឿជាក់នៃសំណង់ និងសេវាកម្ម ជាពិសេសនោះ គឺទទួលបានការកក់ទិញផ្ទះភ្លាមៗពីអតិថិជនផងដែរ។
Mar 14, 2025
Mar 13, 2025
Feb 24, 2025
Feb 24, 2025
Feb 18, 2025
Mar 14, 2025
Mar 13, 2025
Feb 24, 2025
Feb 24, 2025
Feb 18, 2025